ភ្នំពេញ៖ ប្រិយមិត្តដែលគាំទ្រតារាចម្រៀង Noly ប្រាកដជាធ្លាប់ស្តាប់ និងស្គាល់ពីបទចម្រៀងល្បីៗ របស់លោកកន្លងមកមិនតិចទេ ដោយសារតែបទចម្រៀងមួយៗ ចេញមកគឺពីរោះ និងមានអត្ថន័យចាក់ដោតច្រើន សម្រាប់យុវវ័យបច្ចុប្បន្នផងដែរ។
យ៉ាងណាមិញកាលពីថ្មីៗនេះ បទចម្រៀងមួយបទដែលមានចំណងជើងថា «លក់គោយន្ត» របស់តារាចម្រៀង Original Song លោក Noly បានផ្ទុះកញ្ជ្រោលយ៉ាងខ្លាំងនៅក្នុងសង្គមយូធូប និងបណ្ដាញហ្វេកប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទនេះផងដែរបាន ត្រឹមតែ១សប្ដាហ៍ Noly ទទួលបានអ្នកចូលទស្សនារហូតដល់១លានដង នៅក្នុងបណ្ដាញ យូធូប ផ្ទាល់របស់ខ្លួន ហើយលោកក៏បាន Comment ថ្លែងអំណរគុណដល់អ្នកហ្វេនៗថា៖
តែអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺចម្រៀងមួយបទនេះទទួលបានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនត្រឹមរយៈពេល២សប្តាហ៍ បទ «លក់គោយន្ត» របស់តារាចម្រៀង Original Song លោក Noly ទទួលបានអ្នកទស្សនាកើនឡើងរហូតដល់ទៅ៣លានដង ឯណោះ។ ហើយបទចម្រៀងមួយនេះផងដែល នៅតែបន្តកើនឡើងអ្នកទស្សនាកាន់តែច្រើន និងមានអ្នក Cover បទនេះជាច្រើនផងដែរ៕
ចង់ដឹងវីដេអូយ៉ាងណា សូមទស្សនាខាងក្រោមនេះ ៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]