ភ្នំពេញ: កញ្ញា រ៉េត សារីតា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថាកញ្ញា នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ដែលគ្រោងនឹងប្រារព្ធឡើងនៅលើទឹកដីសហរដ្ឋអាមេរិកនាពេលខាងមុខនេះ បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ និងប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់ស្រទាប់វណ្ណ: ក្រោយកញ្ញា បានស្លៀកឈុតល្ខោនតុក្កតាខ្មែរ ដែលជាទម្រង់សិល្បៈ:បុរាណខ្មែរយ៉ាងល្អឯក បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ទឹកមុខប្រកបដោយស្នាមញញឹម និងកាយវិការទន់ភ្លន់ ព្រមទាំងបង្កប់នូវភាពរឹងមាំ ដែលសាកសមនឹងឈ្មោះជាបវរកញ្ញាឯកចក្រវាលកម្ពុជាពិតប្រាកដមែន។
សូមរំលឹកផងដែរថា ថ្វីត្បិតតែឈុតល្ខោនតុក្កតាខ្មែរនេះ មិនត្រូវបានជ្រើសរើសជាឈុតតំណាងជាតិកម្ពុជាចូលរួមក្នុងការប្រកួតកម្មវិធី Miss Universe លើកទី៦៩ នៅឯសហរដ្ឋ អាមេរិកក៏ពិតមែន ប៉ុន្តែឈុតដ៏ស្រស់ស្អាតនេះ នឹងត្រូវតំ ណាងជាតិកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ផ្សេងទៀត នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័នMiss Universe កម្ពុជា និងគណ:គ្រប់គ្រង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]