កម្សាន្ត៖ ពិតណាស់ ដូចពុកម៉ែបងប្អូន និង អ្នកគាំទ្រ ជ្រាបរួចមកហើយថា កញ្ញា រ៉េត សារីតា​ គឺជាបេក្ខភាពបវរកញ្ញាតំណាងឱ្យកម្ពុជា ប្រកួតប្រជែងនៅកម្មវិធី Miss Universe ២០២១ ដែលធ្វើឡើងនៅលើទឹកដីនៃសហរដ្ឋអាមេរិក។

តាមការសង្កេតរបស់មហាជន ឃើញថា បវរកញ្ញារូបនេះ ពិតជាមានរូបសម្រស់ស្រស់ស្អាត ហើយថែមទាំងមានសមត្ថភាពខាងចំណេះដឹង ដែលធ្វើឱ្យអ្នកគាំទ្រ កញ្ញា រ៉េត សារីតា ផ្តល់ការកោតសរសើរ និង ទំនុកចិត្ត និង​ក្តីសង្ឃឹមចំពោះនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូ Up Close របស់ Miss Universe បានបញ្ចេញវីដេអូមួយ ដែលបានបង្ហាញបវរកញ្ញាតំណាងកម្ពុជា រ៉េត សារីតា និយាយណែនាំខ្លួន និង ប្រទេសកំណើតរបស់ខ្លួន ។ ក្នុងនោះដែរ បវរកញ្ញារូបនេះ បានបង្ហើរសំនៀងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងគួរជាទីស្ងប់ស្ងែង​ និងដូចសំនៀងជនជាតិដើមតែម្តងហើយ ទោះបីជាភាសានេះ មិនមែនជាភាសាកំណើតរបស់នាងក្តី។

គួរបញ្ជាក់ផងដែរថា អ្វីដែលគេសង្កេតឃើញស្ងប់ស្ងែង និង សរសើរមិនដាច់ពីមាត់ចំពោះនាងនោះគឺ បវរកញ្ញារូបនេះមិនត្រឹមតែមានសម្រស់ដ៏ស្អាតផូរផង់បែបធម្មជាតិប៉ុណ្ណោះទេ តែកញ្ញាថែមទាំងមានសមត្ថភាពនិង ទេពកោសល្យនិយាយភាសាបរទេសបាន ៣ភាសា រួមមានដូចជា ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាបារាំងទៀតផង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង​វីដេអូខាងក្រោម៖

   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
វីដេអូ កញ្ញា រ៉េត សារីតា និយាយភាសាអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា