ភ្នំពេញ: កញ្ញា រ៉េត សារីតា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗ Beauty Pageant បានស្គាល់ថាជាកញ្ញាគឺជាបវរកញ្ញាឯកចក្រវាលរបស់កម្ពុជា នឹងត្រៀមឡើងយន្តហោះចាកចេញពីមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ទឹកដីសហរដ្ឋ អាមេរិក ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោក(Miss Universe )លើកទី៦៩ ខណ:ដែលមានបងប្អូនខ្មែរជាច្រើនចាំគាំទ្រកញ្ញានៅពេលទៅដល់សហរដ្ឋអាមេរិក នេះបើយោងតាមការបញ្ជាក់ពីលោក និមល គណៈ:គ្រប់គ្រងស្ថាប័ន Miss Universe Cambodia។

កញ្ញា រ៉េតសារីតា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា កញ្ញា រ៉េត សារីតា នឹងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាមរយ:ក្រុមហ៊ុនអាកាសចរណ៍ EVA ខណ:ដែលកញ្ញានឹងត្រូវចុះប្តូរជើងយន្តហោះដំបូងនៅទីក្រុងតៃបុិ(តៃវ៉ាន់)ដោយការហោះហើរសរុបមានរយ:ពេលដល់ទៅ១ថ្ងៃ ពោលគឺកញ្ញានឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃទី២៤ ខែមេសា នេះបើយោងតាមការគ្រោងទុក៕

ប្រភពដកស្រង់រូបភាព: Team Cambodia

កញ្ញា រ៉េតសារីតា
កញ្ញា រ៉េតសារីតា
សហរដ្ឋអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា