សហរដ្ឋអាមេរិក: កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រ វាលកម្ពុជា រ៉េត សារីតា បានធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជាហើយ ក្នុងគោលដៅឆ្ពោះទៅកាន់ទឹកដីសហរដ្ឋ អាមេរិក ដើម្បីត្រៀមចូលរួមប្រកួតកម្មវិធី Miss Universe ២០២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

កញ្ញា រ៉េត សារីតា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះ ថា សារ៉ាវុធ កូនកម្ពុជា កើតនៅប្រទេសកម្ពុជា រស់នៅសហរដ្ឋអាមេរិក បានបង្ហោះសារអមដោយវីដេអូ និងរូបភាព ដោយបានបង្ហាញពីការលាងឡាន ត្រៀមចាំទៅទទួលបវរកញ្ញាកម្ពុជា ព្រមទាំំងបានសរសេរយ៉ាងដូច្នេះថា:

ប្រភព ហ្វេសប៊ុក

បកប្រែសម្រាយជាខេមរភាសាថា :

សារ៉ាវុធ កូនកម្ពុជា

សូមរំលឹកផងដែរថា មុននឹងឈានចូលដល់ថ្ងៃប្រកួតមកដល់ បវរកញ្ញាកម្ពុជា រ៉េត សារីតា នឹងធ្វើដំណើរទៅជួបបងប្អូនសមាគមខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីសួរសុខទុក្ខ ចែក រំលែកបទពិសោធន៍ មុននឹងត្រៀមធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតMiss Universe ២០២០៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម÷

វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា