រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល បវរកញ្ញាតំណាងខ្មែរ កញ្ញា រ៉េត សារីតា បានលាតត្រដាងពី សមត្ថភាពរបស់ខ្លួន ដែលត្រូវបាន មហាជនផ្ទុះ ការសរសើរ ថារូបនាង ពិតជា សាកសមខ្លាំងណាស់ ក្នុងការ ក្លាយជាតំណាងកម្ពុជា ទៅប្រកួតនៅ ក្រៅប្រទេសបែបនេះ។
តែយ៉ាងណាក្តី មហាជន មិនតិចទេ ចាប់ផ្តើមចាប់អារម្មណ៍ និងបង្ហាញអារម្មណ៍ មិនគួរឲ្យជឿ ថាសមត្ថភាពរបស់កញ្ញា ល្អដល់ថ្នាក់នេះ ម្យ៉ាងទៀត មិនត្រឹមតែ ជនជាតិខ្មែរប៉ុណ្ណោះទេ ដែលសរសើររូបនាងមិនផុតពីមាត់ សូម្បីតែគណៈកម្មការរៀបចំ បវរកញ្ញានៃប្រទេសថៃ ក៏សរសើរ កញ្ញាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា មូលហេតុដែល ធ្វើឲ្យកញ្ញា មានលទ្ធភាព ដើរដោយទំនុកចិត្ត ល្អបែបនេះ នៅមិនទាន់អស់ទេ រូបនាងនៅ មានសមត្ថភាពឆ្លើយសំណួរ នឹកស្មានមិនដល់របស់ គណៈកម្មការក្នុង ការសម្ភាសនានា បានយ៉ាងរហ័ស និងពោរពេញដោយ អត្ថន័យដូច្នេះ គឺ ដោយសារតែ រូបនាង ធ្លាប់ទទួលបាន ការបណ្តុះបណ្តាល ការឆ្លើយសំណួរ និងដើរ Catwalk របៀបរបបការនិយាយស្តី និងការហ្វឹកហាត់មួយចំនួនទៀត ដែលរាល់បវរកញ្ញាទាំងអស់ ត្រូវតែចេះ ពីគ្រូបង្វឹកជនជាតិហ្វីលីពីន Shandy Montecarlo Lim ក្នុងរយៈពេល២ឆ្នាំ មុននឹងរូបនាង សម្រេចចិត្តដាក់ពាក្យប្រឡង ក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២០ មកម្លេះ។ គួរបន្ថែមថា ប្រទេសភីលីពីន ជាប្រទេសមួយ ដែល ជោគជ័យនិងមានភាពល្បីល្បាញខ្លាំងក្នុងវិស័យបវកញ្ញា ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]