សហរដ្ឋអាមេរិក ៖ មុននេះបន្តិច ដំណើរការថ្ងៃដំបូងរបស់ ការប្រកួតសម្រស់ថ្នាក់ពិភពលោក ឆ្នាំ២០២០ (Miss Universe 2020) បានកំពុងប្រព្រឹត្តទៅ ដែលក្នុងនោះក៏មាន វត្តមានបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា ចូលរួមផងដែរ មិនតែប៉ុណ្ណោះ ក៏ជាពេលវេលា ដែលអ្នកគាំទ្រ កញ្ញាទន្ទឹមរងចាំអស់ជាយូរ។

ជាមួយគ្នានេះ មហាជន ពិតជាសរសើរពី សមត្ថភាពដើរបង្ហាញរបស់នាងជាខ្លាំង បើទោះបីជា មានបញ្ហាក្នុងការ ដើរបង្វិលត្រលប់បន្តិច ប៉ុន្តែ ទឹកមុខរបស់រូបនាង នៅរក្សាភាពញញឹម ភាពទំនុកចិត្ត​ មិនបង្ហាញភាពភ័យ ទម្លាក់ទឹកមុខចុះ សូម្បីបន្តិច ជាហេតុធ្វើឲ្យ មហាជនកាន់តែផ្ទុះការគាំទ្រ ច្រើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងការដើរបង្វិលត្រលប់នេះ មើលទៅរូបនាង ហាក់ដូចជា រអិលជើងបន្តិច ដែលធ្វើឲ្យមនុស្សរាល់គ្នា ប្រហោងពោះស្ទើរគ្រប់គ្នា តែផ្ទុយទៅវិញ កញ្ញា បានកែស្ថានភាពឲ្យដូចដើមវិញ។ នេះបានបង្ហាញយ៉ាងច្បាស់ថា រូបនាងពិតជា រក្សាជំហររឹងមាំ បានល្អខ្លាំងណាស់។ គួរបន្ថែមថា ការប្រកួតឈុតតំណាងជាតិនេះ ជាការប្រកួតបើកឆាកថ្ងៃទី១ ដែលថ្ងៃបញ្ចប់នឹងប្រព្រឹត្តទៅនៅ ២ថ្ងៃបន្ទាប់ទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា