រាជធានីភ្នំពេញ៖ ភ្ញាក់ផ្អើលតិចអី បើទើបតែឃើញ តារារ៉េប ងួន ចាន់ដេវីត ប្រកាសក្តែងៗលើបណ្តាញសង្គម លុបចោលវីដេអូចម្រៀងខ្លួន កាលពីដើមខែមេសា កន្លងទៅនេះ ស្រាប់តែមិនដល់១ខែផង ពេលនេះ បែរជាលេចឡើងនូវ និមិត្តសញ្ញា DIT-WAY ថ្មី បង្ហោះចេញពី គណនីហ្វេសប៊ុករបស់រូបលោក ទៅវិញ។

ដោយសារតែ និមិត្តសញ្ញាថ្មីនេះហើយ ធ្វើឲ្យអ្នកគាំទ្រ ដាក់ការរំពឹងយ៉ាងខ្លាំងថា តារារ៉េបប្រុសរូបនេះ នឹងវិលត្រលប់ មកធ្វើបទថ្មីៗ ជូនសណ្តាប់ដល់ អ្នកគាំទ្រដូចមុនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ជាក់ជាមិនខាន ដែលក្នុងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្នកគាំទ្ររូបលោកជាច្រើន បានសម្តែងការរីករាយ និងភ្ញាក់ផ្អើលជាខ្លាំង ក្នុងក្រឡោនបញ្ចេញមតិ នឹងស្វាមគន៍Idol គ្រប់ពេលវេលា នេះបង្ហាញថា អ្នកគាំទ្ររូបលោក មិនតិចទេ ដែលមិនចង់ឲ្យលោក បោះបង់អាជីពជា តារារ៉េបមួយនេះ។

គួរបញ្ជាក់ថា និមិត្តរូបថ្មីនេះ ត្រូវបានបង្ហោះចេញពី ទំព័រហ្វេសប៊ុករបស់លោក ដោយផ្ទាល់ ព្រមទាំងប្រាប់ យ៉ាងដូច្នេះថា ៖ 

G-Devith

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

G-Devith
G-Devith
G-Devith
G-Devith
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត