ភ្នំពេញ៖ បច្ចុប្បន្ននេះ កំពូលតារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងស្រីដ៏ល្បី ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ នៅក្នុងបទចម្រៀងដ៏ពេញនិយម ដែលបានដិតជាប់ក្នុងចិត្តអ្នកស្ដាប់ជាច្រើន។
ក្រៅពីមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈហើយ តារាស្រីរូបនេះ ក៏កំពុងតែមានគ្រួសារមួយ ប្រកបដោយក្ដីសុខ និងសុភមង្គល យ៉ាងខ្លាំង ក្រោយពីបានកសាងគ្រួសារអស់រយៈពេល ២ ឆ្នាំកន្លង មកនេះ ជាពិសេស ព្រមទាំងមានកូនប្រុសតូចដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ នៅក្នុងទំនាក់ទំនងជីវិតស្វាមីភរិយា របស់នាង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំរបស់ខ្លួន និងស្វាមី ដែលនៅក្នុងនោះដែរ គឺជារូបភាពជុំគ្រួសារយ៉ាងកក់ក្ដៅ និងមានស្នាមញញឹមឲ្យគ្នាទៅវិញទៅមក បញ្ជាក់ពីសុភមង្គលនៅក្នុងគ្រួសារ ខណៈដែលអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ក៏បានបង្ហាញពីការពេញចិត្ត និងជូនពរឲ្យនាង កាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារខ្លាំងឡើង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]