រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដ ជាបានដឹងរួចមកហើយ អតីតបវរកញ្ញា លីវ ជីលី ដែលបានជាបេក្ខនារីម្នាក់ បានចូលរួមក្នុងការប្រកួតសម្រស់ Miss Grand International នៅប្រទេសថៃ រួចរូបនាង ក៏បានទទួលជ័យលាភី ចំណាត់ថ្នាក់កំពូលទាំង ២០ បំបែកកំណត់ត្រារបស់កម្ពុជាដំបូង។

ទន្ទឹមនឹងនេះ រឹតតែជឿជាក់ថា បងប្អូនក៏ស្គាល់ បវរកញ្ញា រ៉េត សារីតា ផងដែរ ដែលទើបនឹងបញ្ចប់ភារកិច្ច ក្នុងការប្រកួត Miss Universe 2020 តែគួរឲ្យស្តាយ ដែលមិនអាចទទួលជ័យលាភី តែយ៉ាងណាក្តី រូបនាងនៅរក្សាការគាំទ្រខ្លាំងដូចដើមដដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ពេលថ្មីៗនេះ អ្នកគាំទ្ររបស់អ្នកទាំងពីរ ហាក់បណ្តឹងសរសៃរក ដាក់គ្នាមិនធម្មតាឡើយ ក្រោយពេល កញ្ញា លីវ ជីលី បានបង្ហោះរូបភ្ជាប់នឹងឃ្លាថា <សង្ឃឹមច្រើនឈឺចាប់ក៏ច្រើន>

គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រ កញ្ញា រ៉េត សារីតា ចាប់ផ្តើមសម្តែងការមិនពេញចិត្ត បន្ទាប់ពីឃើញ សារមួយនេះ ស្របពេល លទ្ធផលទើបនឹងចេញ មិនតែប៉ុណ្ណោះ អ្នកគាំទ្រកញ្ញា រ៉េត សារីតា បានកត់សម្គាល់ឃើញថា កញ្ញា ជីលី មិនដែលបាន បង្ហោះរូបភាព និងសារគាំទ្រ អ្វីទាំងអស់ ចាប់តាំងពី លេចឮដំណឹង ការប្រកួតនៅសហរដ្ឋអាមេរិក ដែលខុសឆ្ងាយពី បវរកញ្ញាផ្សេងៗទៀត។

លើសពីនេះទៅទៀត អ្នកគាំទ្រ កញ្ញា សារីតា បានបន្តថា ប្រសិនបើសារនេះ ពិតជាមានន័យដៀមដាមមែននោះ ពួកគេចង់ប្រាប់ថា សារីតា ត្រូវបានជ្រើសរើសឲ្យចូលរួមការប្រកួតនេះ ព្រោះចំណេះដឹង ភាសា មិនមែនព្រោះតែរូបសម្រស់មួយមុខនោះទេ។

ប្រសិនបើក្រឡេកទៅមើល អ្នកគាំទ្រ កញ្ញា ជីលី វិញ ខ្លួនក៏បានបង្ហាញថា នេះគ្រាន់តែជា សារបង្ហោះធម្មតាប៉ុណ្ណោះ គ្មានការដៀមដាមអ្វីទាំងអស់ នេះក៏ព្រោះតែ អ្នកគាំទ្រ កញ្ញា សារីតា រើសដាក់ដោយខ្លួនឯង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
លីវ ជីលី
លីវ ជីលី
លីវ ជីលី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា