រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចហើយ មួយរយៈចុងក្រោយនេះ វត្តមានរបស់លោក សែម សង្វាត ត្រូវបានគេរើកកាយឡើងវិញ តែផ្ទុយទៅវិញ ប្រែជាស្ថិតក្នុងជីវិភាព មិនសូវធូរធា ព្រោះរូបលោក មានជំងឺផ្ទាល់ខ្លួន សុខភាពមិនសូវអំណោយផល ធ្វើឲ្យបែកបាក់គ្រួសារ បាត់បង់ផ្ទះសម្បែង និងរស់ជំពាក់បុលគេថែមទៀត។
ជាមួយគ្នានេះ រូបលោកបាន បញ្ជាក់ថា ក្រោយពេលមានគ្រួសាររួចមក រូបលោកក៏បាន ចាកចេញពីវង់សិល្បៈ ហើយងាកទៅ ធ្វើការរកស៊ី ក្រែងមានបាននឹងគេ នៅឯប៉ោយប៉ែត ដែលដំបូងការរកស៊ី ហាក់មានសំទុះខ្លាំង តែក្រោយមក ការរកស៊ីត្រូវដាក់ទុនខ្ពស់ ធ្វើឲ្យរូបលោក សល់បំណុលជាវ័នក មិនតែប៉ុណ្ណោះ អតីតតារាចម្រៀងនេះ បានបន្តថា ជំងឺរបស់លោក នេះមានតាំងពី មុនចូលសិល្បៈ តែកំឡុងពេលនោះ វាមិនសូវធ្ងន់ធ្ងរដូចបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ រូបលោកបានប្រកបរបររកស៊ី លក់ផ្លែឈើ ដោយត្រូវជួលតូបគេ ហើយត្រូវជួលផ្ទះគេបន្ថែមទៀត លើសពីនេះទៅទៀត រូបលោក ត្រូវចិញ្ចឹមទំនុកបម្រុង ម្តាយ បងស្រី និងកូនៗ៣នាក់ទៀត ក្នុងបន្ទុកផងដែរ ហេតុនេះហើយ ទើបធ្វើឲ្យរូបលោក ត្រូវត្រដរធ្វើការយ៉ាងលំបាក ទោះបីខ្លួនធ្លាក់ខ្លួនឈឺក៏ដោយ។
គួរបន្ថែមថា ដោយសារតែឃើញ រូបលោក បានផ្សាយបន្តផ្ទាល់លក់ផ្លែឈើរួចនោះ អ្នកនាង ទ្រី ដាណា ដែលបងប្អូននិយមហៅ សេដ្ឋីចិត្តធម៌នោះ បានប្រគល់ថវិកា ២០០០ដុល្លារទៅកាន់លោក ដើម្បីទុកជា ដើមទុនបន្តការរកស៊ីរបស់លោក តទៅមុខទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
![](https://s9.kh1.co/f3/f313be7aaff349cef59e452264c0275eea39cd63.png)
![](https://s9.kh1.co/87/87161c8c34f51eea70515d8954c8db153bbb162b.png)
![](https://s9.kh1.co/39/3975caac230e4f4012de167a7d23851adf6219a6.png)
![](https://s9.kh1.co/4d/4d85c8178503f317bd615f52308753066bcbcd04.png)
![](https://s9.kh1.co/b7/b786de3dc05958342db64dc354d4c699350b201d.png)
![](https://s9.kh1.co/8e/8e43cbab4d63c0740cfbbe0011be58444c4a65fd.png)
![](https://s9.kh1.co/34/34b7ba0993ca496dff0a037730447a59d81a2a2b.png)
![](https://s9.kh1.co/53/531616be70cc2c14b325ce890467ba98a4a9aee2.png)
![](https://s9.kh1.co/56/5648c0e9e2c4db0546558e5bd5f79a01bef3bb22.png)
![](https://s9.kh1.co/c6/c6fd98790af68c9e2f8001fa90e3659715176507.png)
![](https://s9.kh1.co/76/765a4736e6d0554cc1965adacd485931b540c368.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]