ភ្នំពេញ៖  កន្លងទៅ២ឆ្នាំហើយ ដែលកំពូលតារាចម្រៀងស្រីដ៏ល្បីលំដាប់ជួរមុខ ប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការ ហើយវាក៏ជាពិធីមង្គល ការដ៏ល្បីប្រចាំឆ្នាំមួយ ដោយសារតែមង្គលការនោះ គឺសុទ្ធសឹងតែ សិល្បករល្បីៗ នៅក្នុងប្រទេសចូលរួម ស្ទើរតែគ្រប់គ្នា។

ដោយឡែក បន្ទាប់ពីរៀបការហើយ អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី ក៏ទទួលបានកូនប្រុស ដ៏គួរឱ្យស្រលាញ់មួយជាចំណងដៃ ដែលធ្វើឱ្យអ្នកនាងឱក សុគន្ធកញ្ញា កាន់តែទទួលបានភាពកក់ក្តៅ និងសុភមង្គល ជាខ្លាំងពីស្វាមី ដោយអ្នកនាង​ តែងបានបង្ហោះរូបភាពផ្អែមល្អែម នៅលើបណ្តាញសង្គម ដែលមើលទៅ ពិតជាមានសុភមង្គលយ៉ាងខ្លាំងណាស់។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចក្នុងរយៈពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើដំណើរកម្សាន្តក៏ដូចជារំលឹកខួបអាពាហ៍ពិពាហ៍ ២ឆ្នាំរបស់អ្នកនាងនិងស្វាមី ដែលបានធ្វើឡើងនៅលើទឹកដីអង្គរខេត្តសៀមរាប ហើយក៏បានបង្ហោះឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានឃើញ ហើយក៏មានអ្នកលួចច្រណែននិងជីវិតគ្រួសាររបស់អ្នកនាងមិនស្ទើរ ដោយនាងបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងមានក្តីសុខជាមួយនឹងស្វាមីព្រមទាំងកូនប្រុសដ៏គួរឲ្យស្រឡាញ់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសារ ឱក សុគន្ធកញ្ញា
គ្រួសារ ឱក សុគន្ធកញ្ញា
គ្រួសារ ឱក សុគន្ធកញ្ញា
គ្រួសារ ឱក សុគន្ធកញ្ញា
គ្រួសារ ឱក សុគន្ធកញ្ញា
គ្រួសារ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា