ហុងកុង ៖ ដូចដែរស្គាល់ហើយថា អតីតតារាមូដែល សូរ្យ អេណា ត្រូវបានមហាជនជាច្រើន សង្កេតឃើញមានជីវិតគ្រួសារយ៉ាងមានក្តីសុខ ជាពិសេស ក្រោយទទួលបានកូនស្រីម្នាក់រួចមក បើទោះបីជា ខណៈពេលនេះ រូបនាងរស់នៅឆ្ងាយពីប្រទេសកំណើត ពោលគឺនៅហុងកុង យ៉ាងណាក៏ដោយ តែមើលទៅរូបនាង ពិតជា ទទួលបានភាពកក់ក្តៅយ៉ាងខ្លាំង ពីគ្រួសារតូចមួយនេះ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអតីតតារាមូដែលរូបនេះ មិនទុកពោះឲ្យទំនេរចោលឡើយ ខណៈកូនស្រីបងទើបតែគម្រប់១ខួបសោះ ពេលនេះ កូនក្នុងផ្ទៃ ក៏ជិត៨ខែដែរហើយ មិនយូរទេ រូបនាងនិងស្វាមី នឹងអាចឃើញមុខសមាជិកថ្មីក្នុងគ្រួសារម្នាក់ទៀតហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ រូបនាងក៏ធ្លាប់បាន បញ្ជាក់ដែរថា យកកូនទាន់នៅក្មេង ខណៈកូនៗនៅតូច ហើយស្វាមីក៏ធូរធាខ្លាំងនោះ សូរ្យ អេណា មិនដែលធ្លាប់បញ្ជាក់ថា ថ្ងៃណាទើបមករស់នៅក្នុងប្រទេសកំណើតឡើយ តែរូបនាង តែងបង្ហាញការនឹករលឹកដល់ មិត្តរួមអាជីព ដែលធ្លាប់បាន ធ្វើការរួមគ្នា និងស្គាល់គ្នាពីមុនមក ក្នុងបណ្តាញសង្គម ជាញឹកញយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]