សៀមរាប៖ ជាការពិតណាស់ តារាចម្រៀងស្រីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ជារឿយៗតែងបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាញឹកញាប់ ព្រមទាំងបានបង្ហាញខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់បុរាណខ្មែរយើង យ៉ាងស្រស់ស្អាតខ្លាំង ដែលនេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។  

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈទំព័រផ្លូវការណ៍របស់តារាស្រីរូបនេះ បានបង្ហោះរូបភាព បង្អួតសម្រស់ដ៏ស្រស់ស្អាត ជាមួយឈុតប្រពៃណីបុរាណខ្មែរបែបលក្ខណស្រុកស្រែ អមនឹងធម្មជាតិខៀវស្រងាត់ដ៏ស្រស់បំព្រង ធ្វើឲ្យសម្រស់អ្នកម៉ាក់កូនមួយរូបនេះរឹតតែស្រស់ស្អាតលេចធ្លោឡើង យ៉ាងទាក់ទាញ  គួបផ្សំជាមួយនឹងទឹកមុខញញឹមបែបសុភាព នារីខ្មែរ ធ្វើឲ្យអ្នកនាងមានលក្ខណៈល្អឥតខ្ចោះជាមួយនឹងសម្លៀកបំពាក់នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទស្សនិកជន បានឃើញដូច្នេះ រួចមក ពួកគេក៏បានសរសើរនូវ សម្រស់តារាចម្រៀង រូបនេះ ដែលមានសម្រស់ស្អាតពីធម្មជាតិអាចស្លៀកបុរាណខ្មែរ យ៉ាងសមរម្យគ្មានទាស់ត្រង់ណាបន្តិចទាល់តែសោះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង កូនប្រុស
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា