រាជធានីភ្នំពេញ ៖ ល្បីម្តងរួចមកហើយ ក្រោយពេល តារារ៉េប ងួន ចាន់ដេវីត ប្រកាសលុបចោលចម្រៀងរបស់ខ្លួនចេញ ពី Youtube ទាំងអស់ ធ្វើឲ្យអ្នកគាំទ្រខ្លួន នាំគ្នាមិនសប្បាយចិត្តជាខ្លាំង តែផ្ទុយទៅវិញ ក្រោយមក តារារ៉េបវ័យក្មេងរូបនេះ បានបង្ហោះនិមិត្តសញ្ញាខ្លួន ពីភាសាបរទេស Dit Way មកជាភាសាខ្មែរ ទើបធ្វើឲ្យអ្នកគាំទ្រ ដឹងថា តារារ៉េបរូបនេះ កំពុងត្រៀមនឹងចាប់ផ្តើមជាថ្មី ជំនួសឲ្យការចាកចេញ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្ររូបលោក ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល ស្ងាត់អស់មួយរយៈធំ ស្រាប់តែពេលនេះ ចេញបទថ្មី <Sorry Fan> ធ្វើឲ្យមហាជនសភ្នែកព្រាត តែម្តង ព្រោះក្នុងបទចម្រៀងនេះ មិនត្រឹមតែភ្លេងទេ ដែលសាហាវញាក់ សូម្បីតែអត្ថន័យចម្រៀងវិញ ក៏មិនធម្មតាដែរ ស្តាប់ឲ្យល្អិតៗ ឲ្យបានមួយ ទើបដឹងថា G-Devit នឹងធ្វើអ្វីបន្ទាប់ សន្យាខ្លួនឯងឲ្យចូលក្នុងតារាងវិញ ធ្វើចម្រៀងទាល់តែងាប់ មិនតែប៉ុណ្ណោះ បងប្អូនមួយចំនួន ក៏ដឹងច្បាស់ដែរថា គ្រប់ម៉ាត់គ្រប់ពាក្យពេចន៍ គឺចង់ឌីដង ច្បាស់ណាស់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

G-Devit
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត