ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជា អាយដលក្នុងចិត្តអ្នកគាំទ្រស្ទើរមួយផ្ទៃប្រទេសតែម្តង ដោយសារតែសម្លេងរបស់អ្នកនាងនៅតែពីរោះ និងមានប្រជាប្រិយភាពខ្លាំង បើទោះបីជាអ្នកនាងមានស្វាមី និងកូនរួចទៅហើយក្តី។
យ៉ាងណាមិញមិនត្រឹមតែជោគជ័យរឿងការងារនោះទេ សូម្បីតែជីវិតគ្រួសាររបស់កំពូលតារាចម្រៀងស្រីរូបនេះក៏មានសុភមង្គលខ្លាំងណាស់ដែរ ដោយសារតែមានស្វាមីដែលយល់ចិត្ត និងមានកូនប្រុសដែលសង្ហាគួរឱ្យ ស្រលាញ់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចក្នុងរយៈពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ តែងតែឆ្លៀតពេលវេលាឲ្យគ្រួសារ និង បង្ហាញពីសកម្មភាពដ៏មានសុភមង្គល របស់អ្នកនាងនិងស្វាមី ជារឿយៗ ហើយក៏បានបង្ហោះឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានឃើញជាញឹកញាប់ ហើយក៏មានអ្នកលួចច្រណែននិងជីវិតគ្រួសាររបស់អ្នកនាងមិនស្ទើរ ដោយនាងបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងមានក្តីសុខជាមួយនឹងស្វាមីព្រមទាំងកូនប្រុសដ៏គួរឲ្យស្រឡាញ់ផងដែរ៕
សូមទស្សនារូបភាបខាក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]