តារាកម្សាន្ត: ពិតណាស់ជាមានមហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្តជាច្រើនបានទទួលជ្រាប និងដឹងអំពីដំណឹងមរណទុក្ខរបស់លោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដោយលោកយាយ ព្រឹទ្ធាចារ្យបានទទួលអនិច្ចធម្ម កាលពីវេលាម៉ោង ១២:២០ ថ្ងៃឣង្គារ ៦កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ​ ៨៦ឆ្នាំ។

យ៉ាងណាមិញ អ្នកនាងឱក សុគន្ធកញ្ញា សិល្បការិនី និងជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំប្រទេសក៏បានផ្ញើសាររំលែកទុក្ខលោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដោយអ្នកនាងផ្ទាល់បានសរសេររៀបរាប់បង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារអ្នកនាងឱក សុគន្ធកញ្ញា 
 អ្នកនាងឱក សុគន្ធកញ្ញា 

សូមរំលឹកផងដែលថា នៅក្នុងជីវិតរបស់  លោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ លោកបានលះបង់ពេលវេលាផ្ទាល់ខ្លួនដោយបានជួយលើកកម្ពស់វិស័យវប្បធម៌ជាតិ តាមរយ:ការបង្ហាត់បង្រៀនដល់សសិស្សានុសិស្សឲ្យបានស្គាល់ពីទម្រង់ក្បាច់របាំខ្មែរ ដែលនេះជាទង្វើដ៏គួរឲ្យគោរព និងគួរឲ្យស្ងប់ស្ញែងចំពោះវិស័យសិល្ប:វប្បធម៌ជាតិ៕

  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា