ភ្នំពេញ៖ ជាការពិតណាស់ លោក នេន ទុំ គឺជាតារាសម្តែងក៏ដូចជាតារាម្រៀង ជើងចាស់មួយរូបដែល ដែលចូលចិត្តច្រៀងបទសម័យថ្មីលាយឡំនឹង សម័យបុរាណ ដែលធ្វើឲ្យទស្សនិកជនមិនថាចាស់មិនថាក្មេងៗ គឺសុទ្ធតែចូលចិត្តស្តាប់បទចម្រៀងរបស់តារាចម្រៀងមួយរូបនេះជានិច្ច។
យ៉ាងណាមិញ គេសង្គេតឃើញថាក្នុងរយៈប៉ុន្មានឆ្នាំនេះ លោកហាក់បីដូចជាដកថយសម្រាកពីសិល្បៈបន្តិច ដោយមើលទៅរាងស្ងាត់មិនសូវជាបានចេញបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រប៉ុន្មានទេ។ ប៉ុន្តែលោកបែរជាងាក ទៅពង្រឹងអាជីវកម្មលក់ម្ហូបខ្មែរមានប្រហុកផ្អកជាដើមនៅ តាមបណ្តាញសង្គមទៅវិញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នូវប៉ុន្មានម៉ោងមុននេះ តារាសម្តែងក៏ដូចជាតារាម្រៀង ជើងចាស់មួយរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមយ៉ាងខ្លាំង ដោយរូបលោកបានបង្ហាញរថយន្តមួយគ្រឿងយ៉ាងថ្មីស្រឡាងដែលលោកទើបតែទិញថ្មីៗនេះ មកបង្ហាញឲ្យអ្នកគាំទ្របានឃើញផងដែរ ។ ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ថារថយន្ត FORD មួយគ្រឿងនេះមានតម្លៃរហូតដល់ ១៩៥០០០ដុល្លារ៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]