តារាកម្សាន្ត: លោក ងួន ចាន់ដេវីត ឬដែលមហាជន និងពុកម៉ែ បងប្អូន ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកស្គាល់ថា ជា ជី ដេវីត ស្ថាបនិក Ditway នោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបានបង្ហោះរូបមួយសន្លឹក បង្ហាញសក់វែងលុបភ្នែក ដៃច្រត់ចង្ការ ពាក់នាឡិកា អមដោយក្រវិលទាំងគូរ របស់លោក និងអាវពណ៌ក្រហមថែមទៅទៀតនោះ ធ្វើឲ្យអ្នកនិយមគាំទ្រលោក ជាពិសេសហ្វេនDitway មើលមួយភ្លែតស្មានតែជាតារាជប៉ុនច្រើននិយមទុកសក់វែងតែម្តង។
សូមរំលឹកផងដែលថា ក្រោយបោះជំហានចូលវិស័យសិល្ប: លោកងួន ចាន់ដេវីត ឬជី ដេវីត បានទទួលប្រជាប្រិយភាពខ្លាំងតាមរយ:បទរាំញីកែងជើង ដែលធ្វើឲ្យមហាជនទាំងក្នុងនិងក្រៅប្រទេសបានស្គាល់លោកនោះ កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់ហ្វេនៗ និងមហាជន ក្រោយពេលដែលលោកបានចេញបទថ្មីកាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលដែលលោកបានចូលខ្លួនបង្កើតគណនីយូធូបថ្មី ដើម្បីនៅតែអាចបន្តការកំសាន្តដល់ហ្វេនៗDitway តទៅទៀត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតើ ជី ដេវីត ស្រស់សង្ហាដូចតារាជប៉ុនកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]