តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាសម្ដែង កញ្ញា មាន សូនីតា អ្នកណាៗក៏ដឹងដែរថា ក្រៅពីមានអាជីពសិល្បៈជោគជ័យហើយ នាងក៏មានមុខរបរជាច្រើនដែលជោគជ័យដើរទន្ទឹមគ្នាផងដែរ។ ហើយជារឿយៗ តារាស្រីរូបនេះ តែងតែលេចមុខធ្វើកិច្ចការជួយសង្គមច្រើនមិនចាញ់តារាដទៃដែរ។

ជាក់ស្ដែង ថ្មីៗនេះ មាន សូនីតា ក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធជាមួយនឹងការធ្វើកិច្ចការសប្បុរសធម៌មួយនៅតាមខេត្តក្នុងយុទ្ធនាការ «ជួយគ្នាក្នុងគ្រាលំបាក»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាស្រីរូបនេះ បានចុះទៅចែកអំណោយដោយផ្ទាល់ដៃពោរពេញដោយក្ដីស្រលាញ់ និងស្នាមញញឹមយ៉ាងកក់ក្ដៅ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបផលពិបាក និងខ្វះខាតជាច្រើនគ្រួសារ ដោយមានជាអង្ករ មី ទឹកត្រី និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលទង្វើបង្ហាញពីទឹកចិត្តដ៏ល្អមួយនេះ ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការកោតសរសើរអំពីនាងសឹងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មាន សូនីតា
មាន សូនីតា
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា