តារាកម្សាន្ត: អតីតបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា​ បាននឹងកំពុងតែសាងចំណាប់អារម្មណ៍ថ្មីដល់អ្នកគាំទ្រ និងមហាជនខ្មែរពេញបណ្តាញហ្វេសប៊ុក ក្រោយពេលដែលនាងបានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយរ៉ូបដ៏ស្រស់ស្អាត និងស្នាមញញឹមចេញពីបេះដូង នៅក្នុងឱកាសចូលរួមពិធីជប់លៀងមួយជាមួយនឹងសមាគមបងប្អូនខ្មែរនៅក្នុងទីក្រុង Lowell សហរដ្ឋអាមេរិក រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ ពីសម្រស់របស់នាង និងស្ទីលថតរូបដ៏ស្រស់ស្អាតសមឈ្មោះជាបវរកញ្ញាឯកចក្រវាលកម្ពុជាតែម្តង។

សូមរំលឹកផងដែលថា ថ្វីត្បិតតែ សារីតា មិនទទួលបានមកុដបវរកញ្ញាឯកចក្រវាលលើកទី៦៩ ក៏ដោយ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗចំពោះនាងនៅតែបន្តមានជាដរាប ខណ:មហាជនខ្មែរ និងអ្នកគាំទ្រនាងពាសពេញផ្ទៃប្រទេស និងបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តកោតសរសើរចំពោះសមត្ថភាពដ៏ល្អអស្ចារ្យរបស់ បវរកញ្ញារាងតូចច្រឡឹង រ៉េត សារីតា តែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតើ សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា រ៉េត សារីតា​ 
កញ្ញា រ៉េត សារីតា​ 
កញ្ញា រ៉េត សារីតា​ 
កញ្ញា រ៉េត សារីតា​ 
កញ្ញា រ៉េត សារីតា​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា