កំពង់ស្ពឺ៖ តារាចម្រៀង កញ្ញា អ៊ីវ៉ា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំណាស់មកហើយ ហើយរាល់ការងារសិល្បៈរបស់នាង ក៏ទទួលបានការពេញចិត្តពីអ្នកគាំទ្រមិនតិចនោះឡើយ។ ទន្ទឹមនឹងការងារសិល្បៈជោគជ័យ មួយរយៈចុងក្រោយមកនេះ តារារាងតូចច្រឡឹងរូបនេះ ហាក់ប្រលែងដៃពីសិល្បៈកាន់តែខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដរីករាលដាលផង និងរវល់ជាមួយមុខរបរផ្ទាល់ខ្លួនផង។

ក្រៅពីអាជីពសិល្បៈ អ៊ីវ៉ា ក៏មានហាងលក់សម្លៀកបំពាក់យ៉ាងធំ ហើយនាងក៏ទើបតែងាកមកបើករបរលក់បុកល្ហុងបន្ថែមមួយមុខទៀតផងដែរ ទើបធ្វើឲ្យនាងកាន់តែរវល់ មិនសូវចេញមុខក្នុងសិល្បៈដូចមុន។ កាលបានឃើញបែបនេះហើយ អ្នកមិនចូលចិត្តនាងមួយចំនួន បាននិយាយពាក្យពេចន៍មើលងាយទៅកាន់នាងថា ជាតារាចម្រៀងធ្លាក់កូដ បាត់បង់ប្រជាប្រិយភាព ធ្លាក់ខ្លួនមកលក់បុងល្ហុងកោតតែមិនចេះខ្មាសគេទៅវិញ។  មិនបង្អង់យូរ អ៊ីវ៉ា ក៏ព្រលះជាមួយឃ្លានៅលើបណ្ដាញសង្គមយ៉ាងចាក់ចោតទៅវិញថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពាក្យពេចន៍របស់ អ៊ីវ៉ា 

យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តស្ដូកតែម្ដង ជាមួយពាក្យពេចន៍របស់តារាស្រីរូបនេះ ហើយក៏ជឿជាក់ថា អ្នកដែលបាននិយាយមិនល្អមកកាន់ អ៊ីវ៉ា ក៏ល្មមនឹងភ្ញាក់ខ្លួនឈឺចាប់ជាមួយពាក្យបកស្រាយទាំងនេះមិនតិចនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
ការបង្ហោះរបស់ អ៊ីវ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា