តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ក្រោយពេលដែលលោកយាយជាទីស្រលាញ់របស់តារាស្រី ដ៏ល្បីល្បាញរូបនេះ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញនេះផ្ទាល់តែម្តង។
ស្របពេលជាមួយគ្នានោះក៏មានមហាជន និងហ្វេនៗដែលជាអ្នកគាំទ្រអ្នកនាងយ៉ាងច្រើនលើសលប់បានធ្វើការបង្ហោះសារចូលរួមរំលែក និងបានចូលរួម Comment ដោយបានបង្ហាញក្តីស្តាយស្រឡោះ ភ្ជាប់ដោយបូរខ្មៅ និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់លោកយាយទៅកាន់សុគតិភព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានទទួលជ្រាបអំពីដំណឹងមរណទុក្ខនេះហើយ ក៏មានវីដេអូមួយបានបង្ហាញពីសកម្មភាពរបស់ក្រុមគ្រួសាររបស់អ្នកនាង ឱកសុគន្ធកញ្ញា លើកដៃបួងសួង និងជូនដំណើរលោកយាយរបស់ខ្លួនជាលើកចុងក្រោយយ៉ាងស្រណោះអាឡោះអាល័យជាពន់ពេក មើលហើយសឹងតែទប់ទឹកភ្នែកមិនបានតែម្តង៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]