ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា ដួង ម៉ានិច ឬដែលភាគច្រើនប្រិយមិត្ត ជាពិសេសហ្វេនៗរបស់តារារូបនេះបានស្គាល់ និងនិយមហៅថា ម៉ាក់និចៗផងនោះ បាននិងកំពុងតែសាងកេរ្តិ៍ឈ្មោះ និងសមត្ថភាពនៅក្នុងវិថីសិល្ប: មិនត្រឹមតែមានសមត្ថភាពសម្ដែងប៉ុណ្ណោះទេ តែតារារូបនេះ ក៏មានរូបសម្ផស្សស្អាតមិនណយឡើយ បើទោះបីពេលនេះនាងឈានចូលវ័យ ៣០ឆ្នាំក៏ពិតមែន។

ទន្ទឹមនឹងមានរូបសម្រស់ ដ៏ស្រស់សោភាហើយ គេសង្កេតឃើញតារាស្រី រាងតូចច្រឡឹងរូបនេះ មានភាពប៉ិនប្រសព្វក្នុងការតុបតែង និងពូកែរើសឈុតសម្លៀកបំពាក់ ឲ្យសមនឹងរូបរាងរបស់នាង ជាពិសេសឈុតបែបស៊ិចស៊ីផងដែរ។ ពោល គ្រប់ពេលតែងតារារូបនេះ រៀបចំខ្លួនម្ដងៗ មើលទៅនាងពិតជាមានភាពលេចធ្លោ ហើយស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង  អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះមុននេះបន្តិច ដួង ម៉ានិច បានបញ្ចេញរូបភាពជាច្រើនបីសន្លឹក ពិតជាមានភាពទាក់ទាញតែម្ដង ខណៈនាងស្លៀកឈុតប៊ីគីនីពណ៌សរ បញ្ចេញសាច់ខ្ចីពីក្នុងអាងហែលទឹក បូករួមនឹងទឹកមុខស្រស់ប្រិមប្រិយ បង្អួតល្វែងខ្នងរលោងម៉ដ្ឋខៃមួយទំហឹងយ៉ាងដូច្នេះ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បាននាំគ្នាសរសើរអំពីសម្រស់ នៅក្នុងឈុតសម្លៀកបំពាក់ដ៏ស៊ិចស៊ីមួយឈុត របស់ ដួង ម៉ានិច នេះពិតជាស្អាត  ដែលមើលទៅគឺជាពិតជាមានមន្តស្នេហ៍ខ្លាំងមែនទែន៕  

សូមទស្សនារូបភាពខាងក្រោម៖

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច