ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នី រតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ។

យ៉ាងណាមិញ  បើងាកមកមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា វិញ បន្ទាប់ពីមានកូនស្រី រូបលោក និងភរិយា តែងតែថតរូបបង្ហោះជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅបណ្ដាញសង្គមជានិច្ច។   ទន្ទឹមនឹងមានសុភមង្គលមកដល់ពេលនេះ កូនស្រីតារារូបនេះ ក៏ជាចំណែកមួយដ៏ធំសម្រាប់ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើល មុខមាត់ និងការតុបតែងខ្លួនរបស់កូនស្រីតារារូបនេះវិញ​ ឃើញថា កូនស្រី លោក នី រតនា កាន់តែមានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ខ្លាំងណាស់ ។  មិនតែប៉ុណ្ណោះ គ្រប់ឈុតដែលកុមារីរូបនេះស្លៀក ពិតជាស្រស់ស្អាត ហើយលេចធ្លោតែម្ដង ដោយគ្រប់ពេល ដែលកូនស្រីតារារូបនេះ ស្លៀកពាក់ម្ដងៗ មើលទៅស្រស់ស្អាតដូចកូនក្រមុំតុក្កតាយ៉ាងអីញ្ចឹង ទោះបីទើបតែមានអាយុ ១ខួបសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក នី រតនា និង គ្រួសារ
ភរិយា លោក នី រតនា និង កូនស្រី
 កូនស្រី លោក នី រតនា
កូនស្រី លោក នី រតនា
កូនស្រី លោក នី រតនា
កូនស្រី លោក នី រតនា
កូនស្រី លោក នី រតនា
កូនស្រី លោក នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា