ភ្នំពេញ៖ បើនិយាយពីជីវិតស្នេហារបស់ពិធីករ លោក ជា វិបុល និងពិធីការិនីអ្នកនាង គង់ សុជាតិ ចាប់តាំងពីពួកគេបានរៀបការសាងគ្រួសារជាមួយគ្នាជិត ១០ឆ្នាំមកនេះ កន្លងមកយើងឃើញថាប្ដីប្រពន្ធមួយគូនេះបានរួមរស់នឹងគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញសកម្មភាពគ្រួសារយ៉ាងផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះស្របពេលការងារសិល្បៈហាក់ដូចជាទំនេរដៃបន្តិច ជា វិបុល និង គង់ សុជាតិ ក៏បានដឹកដៃគ្នា ទៅលេងនៅឯតាមខេត្ត តាមស្រុកស្រែជនបទយ៉ាងរីករាយទាំងប្ដីទាំងប្រពន្ធតែម្ដង។ ជាពិសេស ពួកគេបានតុបតែងខ្លួន ស្លៀកពាក់បែបកសិករសាមញ្ញៗ កាន់ចប ដឹកគោនៅឯស្រែបង្ហាញស្នាមញញឹមដាក់គ្នាយ៉ាងស្រស់ស្រាយ មើលទៅជីវិតបែបនេះរបស់ពួកគេពិតជាមានក្ដីសុខមិនចាញ់រាល់ដងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរូបភាពទាំងនោះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហើយ ពេលអ្នកគាំទ្របានឃើញពិតជាមានការពេញចិត្តជាច្រើន និងបានពោលពាក្យសសើរជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល