ភ្នំពេញ៖ ជាការពិតណាស់ អស់រយៈពេលជាច្រើនខែដែរមកហើយ ដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានសម្រាកពីការងារសិល្បៈ ហើយចូលទៅបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ១៩។ ហើយបើទោះបីជាការងារមួយនេះវាលំបាក និងហត់បន្តិចមែន ប៉ុន្តែយើងឃើញថាតារាប្រុសរូបនេះ នៅតែអាចបំពេញការងារមួយនេះបាន ជាមួយទឹកចិត្តដ៏ល្អ និងស្នាមញញឹមចេញពីចិត្តតែម្ដង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតរបស់ ជ័យ សុវ៉ាត ផងដែរ តែតារារូបនេះមិនបានរៀបចំពីធីជួបជុំអ្វីច្រើនដូចកាលពីរាល់ដងនោះឡើយ ពោលគឺមានត្រឹមការបង្ហោះរូបភាពឲ្យហ្វេនៗផ្ញើសារជូនពរនៅលើបណ្ដាញសង្គមប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយប់មិញនេះ បន្ទាប់ពីបញ្ចប់ការងារ ស្រាប់តែក្រុមគ្រូពេទ្យដែលរួមការងារជាមួយ ជ័យ សុវ៉ាត ជាច្រើននាក់ បានធ្វើកម្មវីធី Suprise ដោយមានជាផ្លែឈើរៀបចំជានំខួបកំណើត ធ្វើជូនដល់លោកពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ មើលទៅទិដ្ឋភាពបែបនេះ ពិតជាមិនធ្វើឲ្យ ជ័យ សុវ៉ាត ឯកានោះឡើយក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។
ជាមួយគ្នានេះដែរ សម្រាប់មហាជនដែលជាហ្វេនៗ បន្ទាប់ពីបានឃើញរូបភាពទាំងនោះហើយ ពួកគេក៏បានផ្ញើពាក្យជូនពរទៅកាន់តារាចម្រៀងរូបនេះជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]