បាត់ដំបង៖ កាលពីថ្មីៗនេះ នៅគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងចែកអំណោយបន្តិចបន្តួច ទៅវីរសិល្បៈតារាកំប្លែងជើង លោកតា សង់ស៊ីស នៅកន្លែងលោកតាស្នាក់នៅ នេះបើយោងទៅរូបភាពដែលបានការបង្ហោះ។
តួយា៉ង ទៀតសោត រូបភាពទាំងនោះ នៃព័ត៌មានទាក់ទងនឹងជីវិតពិតរបស់លោកតា ហាក់បីដូចជា មានវ័យកាន់តែជរាពីមួយថ្ងៃ ទៅមួយថ្ងៃ ស្គមស្គាំង លើសពីនេះ ក៏មានជំងឺប្រចាំកាយ ដែលបានធ្វើឲ្យលោកតា និយាយមិនបានច្រើនដូចមុននោះទេ ពោលគឺថា លោកតានិយាយបានតែមួយម៉ាត់ៗ តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បណ្តាមហាជន ជាពិសេសនោះអ្នកនិយមលេងអ៉ីនធឺណែតជាច្រើន ក្រោយពីបានឃើញរូបភាពទាំងនោះ បានមានចិត្តអាណិតអាសូរ សង្រេកជាពន់ពេក ដល់លោកតាគ្រប់ៗគ្នា ដែលមើលទោ វ័យរបស់លោកកាន់តែអាយុច្រើន ហើយមានសភាពកាន់តែទ្រុឌទ្រោម បែបនេះទៀត អ្វីខ្លោចចិត្តជីវភាពរបស់លោកក៏មិនធូរធារដូច្នេះដែរ។
យ៉ាងណាមិញ បើសិនជាមានប្រិយមិត្តណា មានចិត្តសប្បុរស ក្នុងការជូននូវថវិការបន្តិចបន្តួច អាចទៅតាមទីតាំង ដែលតាមប្រភពបានបញ្ជាក់ថា លោកតា រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕
ប្រភព៖ សេន វីរៈ
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]