កម្សាន្ត៖  ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ ពី តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព ដែលខណៈពេលនេះ លោកកំពុងតែមានសភាពកាន់តែចាស់ ទ្រុឌទ្រោម ​ធ្វើឲ្យមហាជាច្រើន ពិតជាមានភាពក្ដុកក្ដួល ចំពោះលោក យ៉ាងខ្លាំង ។  

យ៉ាងណាមិញ ទោះបីជាខ្លួនលោកតាបានចាសជរាតាមវ័យយ៉ាងណាក្តី ក៏លោកតា ព្យាយាមបង្ហាញភាពរឹងមាំរបស់ខ្លួនជានិច្ច។ ជាក់ស្ដែង នៅក្នុងថ្ងៃមង្គលការចៅរបស់ លោកតា សង់ស៊ីស បានឡើងឆាកច្រៀងទាំងទឹកមុខញញឹម កាយវិការរស់រវើក តែបែរជាលោកតាមិនចាំពង្របទចម្រៀនោះឡើយ ដោយសារតែការភ្លេចភ្លាំងទៅតាមវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីឃើញដូច្នេះ ធ្វើឲ្យមហាជនជាច្រើនមានការស្រណោះអាណិតលោកតាជាខ្លាំង ក៏ដូចជាសោកស្ដាយនៅសមត្ថភាពដ៏សំម្បូរបែប ដែលបានបាត់បង់ទៅតាមវ័យបែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លោកតា សង់ស៊ីស និងកូនស្រី
លោកតា សង់ស៊ីស និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស