អាមេរិក៖ ក្រោយបញ្ចប់ការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe កញ្ញា រ៉េត សារីតា បានបន្តរស់នៅលើទឹកដីអាមេរិកយ៉ាងរីករាយ។ ស្របពេលមិនទាន់ត្រឡប់មកមាតុប្រទេស ហើយបវរកញ្ញាចក្រវាឡកម្ពុជារូបនេះ តែងតែមានដំណើរកម្សាន្ត និងបង្ហោះរូបបង្ហាញពីស្នាមញញឹមឲ្យអ្នកគាំទ្របានឃើញជាញឹកញាប់ផងដែរ។
លើសពីនេះទៅទៀត គ្រប់រូបភាពដែលកញ្ញា រ៉េត សារីតា បានបង្ហោះលើបណ្ដាញសង្គម សុទ្ធសឹងតែជារូបថតស្អាតៗ មានភាពទាក់ទាញជានិច្ចតែម្ដង។ ម្យ៉ាងវិញទៀត អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ នាងទទួលបានស្វាគមន៍យ៉ាងកក់ក្ដីពីបងប្អូនសហគមន៍ខ្មែររស់នៅលើទឹកដីអាមេរិកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែក ថ្មីៗនេះកញ្ញា រ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ភ្លឹកនឹងសម្រស់នាងគ្រប់គ្នា ខណៈតារាស្រីរូបនេះបានតុបតែងខ្លួនជាមួយស្ទាយ៍ថ្មីយ៉ាងដូច្នេះ។ ដោយស្ទីលផាត់មុខ និងម៉ូតសក់ពិតជាប្លែក មើលទៅលេចធ្លោខ្លាំង។ មិនតែប៉ុណ្ណោះ ការផាត់មុខបែបនេះ រឹតតែធ្វើឲ្យសម្រស់នាងស្រស់ស្អាតមួយបែបផ្សេងទៀត ដែលគ្រប់គ្នាមិនដែលឃើញពីមុនមក។ ពិតណាស់ បន្ទាប់ពីអ្នកគាំទ្របានឃើញរូបនេះរួច ពួកគេបានចូលទៅសរសើរសម្រស់ និងស្ទីលMake Upថ្មីមួយនេះគ្រប់គ្នា៕
ប្រភពរូបភាព៖ Apple Fong
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]