ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយ ដែលសិល្បករសិល្បការិនីជាច្រើន បើកចំហររឿងរ៉ាវស្នេហារបស់ខ្លួនទៅកាន់ហ្វេនឲ្យបានដឹង។ បើទោះបី គេធ្លាប់និយាយថា តារាដែលមានទំនាក់ទំនងស្នេហា ឬរៀបការរួចអាចនឹងធ្លាក់ប្រជាប្រិយភាព ក៏តារាប្រុសស្រីទាំងនេះ នៅតែជម្នះពាក្យទាំងនេះ ហើយបញ្ចេញមុខដៃគូ និងសកម្មភាពស្នេហារបស់ខ្លួនដដែល។ ក្នុងនោះដែរ គេក៏ដឹងថា មានតារាខ្មែរមួយចំនួន នៅតែមានស្នេហាលួចលាក់ មិនបើកចំហរជាសាធារណៈឡើយ។
តែមួយរយៈចុងក្រោយនេះ មានតារាចម្រៀងប្រុសពីររូប បានបង្ហាញមុខភរិយា និងកូនៗរបស់ខ្លួន ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនអ្នកភ្ញាក់ផ្អើលគ្រប់គ្នា ខណៈខំលាក់ព័ត៌មាន រឿងមានប្តពន្ធ និងកូនអស់ជាច្រើនឆ្នាំកន្លងមកនោះ។ ពិតណាស់ បើទោះបីទើបតែបង្ហាញរឿងមានគ្រួសារដោយស្ងាត់ៗ តែគេសង្កេតឃើញតារាប្រុសពីររូបនេះ មានកូនម្នាក់ ៣ ម្នាក់៤ សុទ្ធសឹងមានមុខមាត់ស្អាត ឃ្យូតមិនចាញ់ឪពុកឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រុស ដែលបានកសាងជីវិតគ្រួសារដោយស្ងាត់ៗ ហើយទើបតែនឹងបង្ហាញមុខភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនោះគឺ៖
១៖ លោក ខេមរៈ សិរីមន្ត
ពិតណាស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមនុ្ត ទើបតែតែបង្ហាញមុខភរិយា និងកូនប្រុសស្រីប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលនេះ លោកមានកូនចំនួន៣នាក់ ប្រុស១ និងស្រី២នាក់ផងដែរ។ បើនិយាយពីជីវិតគ្រួសារវិញ គេតែងតែឃើញតារារូបនេះ បង្ហាញសកម្មភាពស្វីតជាមួយភរិយា និងកូនជានិច្ច ដោយមើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំង។
២៖ លោក ខាន់ ជេមស៌
កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ ត្រូវបានគេដឹងថា ទើបតែបង្ហាញមុខ ភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនេះ ក្រោយជោគជ័យលើវិថីសិល្បៈ។ ដោយបច្ចុប្បន្ន តារាចម្រផងរូបនេះមានកូន៤នាក់ កូនស្រី២នាក់ និងកូនប្រុស២នាក់ផងដែរ។ បើនិយាយពីជីវិតគ្រួសារវិញ ឃើញថាតារារូបនេះកំពុងមានសុុភមង្គលខ្លាំង ខណៈមានកូនៗធំ និងមានភរិយាចេះយល់ចិត្តយ៉ាងដូច្នេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]