ភ្នំពេញ៖ ការរៀបការជារឿងមួយដ៏ធំ និងអស្ចារ្យបំផុតសម្រាប់មនុស្សគ្រប់គ្នា ក្រោយមើលចិត្តដៃគូអស់ជាច្រើនខែ ច្រើនឆ្នាំកន្លងមក។ ពិតណាស់ ការរៀបអាពាហ៍ពិពាហ៍ជារឿងមួយ ដែលគេគ្រប់គ្នាប្រាថ្នាបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីចាប់ដៃគ្នារកស៊ី កសាងជីវិតគ្រួសារឲ្យមានក្ដីសុខ និងសុភមង្គល។
បន្ទាប់ពីសម្រេចចិត្តរៀបការរួច គ្មានគូស្វាមីភរិយាណាមួយ ចង់ជួបរឿងឈ្លោះប្រកែក ទាស់សម្ដីគ្នា រហូតឈានដល់ចំណុចមួយត្រូវលែងលះនោះទេ។ ជាពិសេស គូស្វាមី ដែលកំពុងមានកូនតូចៗតែម្ដង ដោយពេលខ្លះការចែកផ្លូវគ្នា អាចធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍កូនៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែបើក្រឡេកទៅមើលសិល្បករខ្មែរវិញ គេឃើញថាតារា២រូប បានលែងលះជាមួយភរិយាមានឈ្មោះជាពោះម៉ាយទាំងវ័យក្មេង។ បើទោះបីចែកផ្លូវគ្នាជាមួយភរិយា ដើរផ្លូវរៀងៗខ្លួនអស់ជាច្រើនឆ្នាំក្ដី តែគេសង្កេតឃើញតារាប្រុសទាំងនេះ នៅតែមិនទាន់បើកចិត្តទទួលយកមនុស្សស្រីណាម្នាក់ ចូលមកក្នុងជីវិតឡើយ។ ដោយតារាប្រុសពោះម៉ាយ២រូបនោះមានដូចជា៖
១៖ លោក ទេព រិនដារ៉ូ
តារាសម្ដែងប្រុសជើងចាស់ សាច់ចាំ លោក ទេព រិនដារ៉ូ ត្រូវបានគេដឹងថា ធ្លាប់បានរៀបការម្ដងរួចមកហើយ តែលោកក៏បានលែងលះជាមួយភរិយាវិញ។ ម្យ៉ាងវិញទៀត បើទោះបីនៅពោះម៉ាយអស់ជាច្រើនឆ្នាំ តែកំពូលតារាសម្ដែងរូបនេះ មិនព្រមបើកចិត្ត បើកបេះដូងសម្លឹងឃើញនារីណាម្នាក់នៅឡើយនោះទេ។




២៖ លោក ហ្សូណូ
តារាចម្រៀងម្ចាស់បទ «កូនប្រុសខុសហើយ» លោក ហ្សូណូ គេដឹងដែរថា តារារូបនេះធ្លាប់បានរៀបការ និងមានកូនស្រីម្នាក់ផងដែរ។ តែតារារូបនេះ ក៏បានលែងលះជាមួយភរិយារស់នៅរៀងៗខ្លួន ក្នុងនោះដែរ ទោះនៅពោះម៉ាយ តែលោកនៅមិនទាន់មានគូស្នេហ៍ថ្មីនៅឡើយនោះទេ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]