រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ខាន់ ជេមស៍ រូបនេះ នៅតែរក្សាការងារអាជីពខ្លួន ក្នុងវិស័យសិល្បៈដូចដើម ខណៈពេល ការរកស៊ីជំនួសផ្សេងៗរបស់ខ្លួន កំពុងតែ រីកលូតលាស់ ដូចគ្រាប់ជីត្រូវទឹក ជាពិសេសគឺ ការរកស៊ីលក់ដីឡូត៍នេះផ្ទាល់ តែម្តង។

យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើលជីវិតគ្រួសារវិញ រូបលោក និងភរិយា បានទទួលចំណងដៃកូនប្រុសស្រី គួរឲ្យស្រលាញ់ ចំនួន៤នាក់រួចហើយ ដោយក្នុងនោះ គឺមានកូនស្រី២ និងប្រុស២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោក បានបង្ហោះសារជូនពរកូនស្រី ក្នុងថ្ងៃកំណើត ដែលកូនស្រីរូបនេះ រូបលោក បានប្រាប់ថា ជាកូនពៅ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពេលកូនស្រីច្បងនិងកូនស្រីពៅ ឈរជិតគ្នាដូច្នេះ ទើបដឹងថា កូនស្រីទាំងពីរ របស់តារាចម្រៀងរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ហេតុតែលោកប៉ាសង្ហា អ្នកម៉ាក់ស្រស់ស្អាតមែន នៅក្មេងៗផង តែអ្នកទាំងពីរ មើលទៅពិតជា ទាក់ទាញនិងគួរឲ្យស្រលាញ់ថ្នាក់នេះបាត់ទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍និងភរិយា
 តារាចម្រៀង ខាន់ ជេមស៍និងភរិយា
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍