ភ្នំពេញ៖ ហ្សូណូ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅផលិតកម្មរស្មីហង្សមាស ដែលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រជាច្រើនរាប់មិនអស់។
ជាការពិតណាស់ ក្រៅពីអាជីពជាតារាចម្រៀង តារាប្រុសរូបនេះ ក៏បានប្រកបអាជីវកម្មជាម្ចាស់ហាងសម្លៀកបំពាក់ Zono Clothes ផងដែរ ដែលទោះបីលោករវល់ និងមានការមម៉ាញឹកយ៉ាងណាក្តី ក៏នៅតែអាចថែរក្សាបានយ៉ាងល្អ ដែលបច្ចុប្បន្ននេះវ័យលោកកាន់តែកើនឡើងជាលំដាប់យ៉ាងណាក៏មិនមែនជាបញ្ហាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ ហ្សូណូ បានបង្ហាញរូបភាពថ្មីៗប៉ុន្មានសន្លឹក ដោយមានពាក់អាវផ្កា និងខោជើងមួយ គួបផ្សំនឹងស្ទីលសក់ខ្លី ដែលមានលក្ខណៈសមសួនជាមួយនឹងសាច់មុខបែបសខ្ចី ម៉ត់រលោងស្រិល និងរូបរាងសាច់ដុំសង្ហារបស់លោកផងដែរ អាចនិយាយខ្លីថាសម្រស់លោកមើលទៅគឺដូចជាស្ទាវត្រឹម២០ស្តើងអញ្ចឹង។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់ការថែរក្សាសម្រស់របស់តារាប្រុសរូបនេះផងដែរ ដែលសម្រស់លោកនៅតែថេរដដែល ទោះបីមានអាយុច្រើន និងរវល់ខ្លាំង គិតច្រើនយ៉ាងណាក្តី៕
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]