តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀង កម្ពស់ខ្ពស់ សម្បូរស្នេហ៍ និងជាស្ថាបនិក Ditway លោកងួន ចាន់ដេវីត ឬជី ដេវីត បានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយល្បីថាខ្លួនមានមុខមាត់ស្រដៀងគ្នានឹងតារាចិនកូនកាត់កាណាដា Kris Wu បន្ទាប់ពីហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកបានបង្ហោះរូបលោកជាមួយនឹងតារាចិន Kris Wu ព្រមទាំងចូលមកធ្វើការបញ្ចេញមតិព្រោងព្រាតពេញបណ្តាញហ្វេសប៊ុកផងដែរ។

យ៉ាងណាមិញ ឆ្លើយតបទៅនឹងរឿងនេះ លោកជី ដេវីត ក៏បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជី ដេវីត

សូមរំលឹលផងដែលថា តារាទាំង២ដួងនេះ គឺទាំងលោក ជី ដេវីត និង តារាចិនលោក Kris Wu សុទ្ធសឹងតែមានកម្ពស់ខ្ពស់ដូចគ្នា ដោយជី ដេវីត លោកមានកម្ពស់ដល់ទៅ ១ម៉ែត្រ៨៨សង់ទីម៉ែត្រ រីឯតារាចិន Kris Wuមានកម្ពស់១ម៉ែត្រ និង៨៧សង់ទីម៉ែត្រ៕

ចង់ជ្រាបកាន់តែច្បាស់ថាតើតារាទាំងពីរដួងនេះមានមុខមាត់ស្រដៀងគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

លោក Kris Wu
លោកងួន ចាន់ដេវីត
លោក Kris Wu
លោកងួន ចាន់ដេវីត
លោកKris Wu
លោកងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត