កំពង់ស្ពឺ៖ អាចនិយាយបានថា តារាចម្រៀង អ៊ីវ៉ា ជាតារាស្រីមួយរូបដែលមហាជនទទួលស្គាល់នាងតាមរយៈបទចម្រៀងពីរោះៗជាច្រើន អស់រយៈពេលជិត ១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងអំឡុងឆ្នាំ ២០១០ ជាមួយបទ «ទឹកអប់មានពិស» មកម្ល៉េះ។ ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ អ៊ីវ៉ា ក៏នៅតែមានប្រជាប្រិយភាពខ្លាំងដដែលផងដែរ។
ដោយឡែក បើក្រឡេកមកមើលពីជីវិតឯកជនរបស់តារាស្រីភ្នែកតឹងៗដែលមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺរូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងនៅតែប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុតនៅឯស្រុកកំណើតរបស់នាង ដោយមិនមានការផ្លាស់ប្ដូរមកប្រើជីវិតហ៊ឺហានៅទីក្រុងដូចតារាដទៃនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជានាងរស់នៅឯតាមខេត្តមិនក្រុងពិតមែន ប៉ុន្តែមិនមែនមានន័យថា អ៊ីវ៉ា មិនទាន់សម័យនោះទេ ព្រោះមើលទៅការរស់នៅរបស់នាង ក៏ហ៊ឺហាមិនចាញ់អ្នកនៅក្រុងប៉ុន្មានឡើយ។ ពិសេសនាងថែមទាំងមានផ្ទះយ៉ាងធំស្កឹមស្កៃ មានហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន និងមានមុខរបរពីរបីមុខបន្ថែមលើការច្រៀងថែមទៀតផង។ ដូច្នេះ នៅពេលដែលនាងបង្ហាញសកម្មភាពរស់នៅលើបណ្ដាញសង្គមម្ដងៗ ហ្វេនៗតែងតែពោលពាក្យសរសើរពីនាងជាហូរហែ និងគិតប៉ងប្រាថ្នាចង់បានជីវិតបែបនេះដូច អ៊ីវ៉ា ជាច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]