រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបាន មហាជនសរសើរមិនដាច់ពីមាត់ ចំពោះទេពកោសល្យ និងទឹកដមសម្លេងយ៉ាងពិរោះរណ្តំ មិនតែប៉ុណ្ណោះ រូបនាង ជាតារាចម្រៀងមួយ ក្នុងចំណោមផ្សេងៗច្រើនទៀត ដែលអាចរក្សា ជំហរប្រជាប្រិយភាពរបស់ខ្លួន ឲ្យនៅដដែល ទោះប្រឡូកច្រើនឆ្នាំក្តី។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ ហ្វេនៗរបស់ តារាចម្រៀងរូបនេះ ហាក់សម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះ រូបថតប៉ុន្មានសន្លឹករបស់ រូបនាង ប្រែប្រួលរូបរាង ស្រកសាច់ជាងមុនដូច្នេះ។ ក្នុងនោះ អ្នកគាំទ្របាន សម្គាល់ឃើញជាពិសេសគឺ រង្វង់ចង្កេះរបស់តារាស្រីរូបនេះ ដែលមើលទៅផ្លាស់ប្តូរច្រើន មិនតែប៉ុណ្ណោះ សូម្បីតែ កំភួនជើងរបស់រូបនាង ក៏មានការប្រែប្រួលច្រើនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ មហាជន ក៏ដូចជា ហ្វេនៗរបស់រូបនាង មិនខ្វាយខ្វល់ពីរាងរូវ របស់រូបនាង ប្រែទៅជាយ៉ាងណានោះទេ អ្វីដែល ធ្វើឲ្យបណ្តាមហាជន គាំទ្ររូបនាងដល់សព្វថ្ងៃនេះ គឺដោយសារតែ សម្លេងទឹកដម ព្រមទាំង ឥរិយាបទជា តារាចម្រៀងថ្លៃថ្នូរម្នាក់ ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា