ភ្នំពេញ៖ ខាន់ ជេមស៍ គឺជាតារាចម្រៀងជើងចាស់មួយរូបដែល មានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមតារាចម្រៀងល្បីៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលលោកបានប្រឡូកក្នុងវិថីសិល្បៈមិនក្រោមពីមួយទសវត្សរ៍នោះឡើយ។

ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈមួយនេះ លោកក៏បានបន្ថែមជំនួញរកសុីជាសហក្រិនផ្នែកអចលនទ្រព្យមួយទៀត ដែលនេះធ្វើឱ្យរូបលោកស្ទើរតែគ្មានទំនេរសោះឡើយ ដោយសារមានភាពមម៉ាញឹកខ្លាំងជាមួយនឹងការងារទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជារវល់យ៉ាងណាថ្មីៗនេះ លោក ខាន់ ជេមស៍ ក៏បានឆ្លៀតពេលវេលាដ៏មានតម្លៃជូនប្រពន្ធមកផ្សារដើម្បីទិញម្ហូបអាហារនៅផ្សារ ដោយក្នុងលក្ខណៈយ៉ាងសាមញ្ញធម្មតា ដោយមិនប្រកាន់ថាខ្លួនគឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់អ្វីបន្តិចសោះឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលបំពេញកាតព្វកិច្ចជាប្តីល្អមួយដោយក្រៅពីភាពមម៉ាញឹកក្នុងមុខជំនួញ ក៏នៅតែឆ្លៀតពេលទៅផ្សារជាមួយនឹងប្រពន្ធផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍