រាជធានីភ្នំពេញ ៖ ក្រោយត្រូវ ចាកចេញពីកម្ពុជា ក្នុងកំឡុងខែមីនា ដើម្បីបន្តការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe 2020 នៅសហរដ្ឋអាមេរិក បវរកញ្ញា រ៉េត សារីតា បានវិលត្រលប់ចូលមកក្នុងប្រទេសកំណើតវិញ បន្ទាប់ពី ចំណាយពេលលើទឹកដីនោះ អស់រយៈពេលជាង ៤ខែ ដោយរូបនាង បានមកដល់កម្ពុជាវិញ ក្នុងកំឡុងខែកក្កដា កន្លងទៅថ្មីៗនេះ។
តែយ៉ាងណាក្តី បន្ទាប់ពី បញ្ចប់ភារៈកិច្ចនិងវិស្សមកាលរួចហើយ បវរកញ្ញា រ៉េត សារីតា បច្ចុប្បន្ននេះ រូបនាង កំពុងតែទទួល ការងារជា ពិធីការិនី ក្នុងកម្មវិធីរបស់ស្ថានីយល្បីឈ្មោះមួយរបស់កម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ រូបនាង ត្រូវបានហ្វេនៗ សម្គាល់ឃើញប្រែប្រួលច្រើន ដោយក្នុងនោះ កញ្ញា រ៉េត សារីតា មើលទៅហាក់ដូចជា ស្រស់ស្រាយខ្លាំងជាងមុន លើសពីនេះទៅទៀត បើនិយាយពីសម្រស់វិញ រូបនាង កាន់តែស្អាត ទាក់ទាញកាន់តែខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រ កាន់តែពេញចិត្ត ជាពិសេសគឺ ទឹកមុខដែលពោរពេញដោយ ភាពក្លាហាននេះ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]