រាជធានីភ្នំពេញ ៖ បន្ទាប់ពី ការប្រកួតសម្រស់ Miss Universe 2020 នៅសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់អស់រយៈពេល ជាង៥ខែហើយនោះ ពេលនេះ បែកធ្លាយឈុត រាត្រីស្រមោលស Evening gown ត្រៀមសម្រាប់បវរកញ្ញា រ៉េត សារីតា ប្រសិនបើ រូបនាង អាចឈានជើងចូលក្នុង រង្វង់កំពូលទាំង១០។
ដូចដែរដឹងស្រាប់ហើយថា ឈុត Evening gown ដែលកញ្ញា រ៉េត សារីតា បានស្លៀកដើរម៉ូតលើឆាកនោះ គឺចេញម៉ូតដោយ អ្នកច្នៃម៉ូតហ្វីពីលីន ហើយក៏មិនខុសគ្នាដែរ ឈុតដែលត្រៀមនេះ ក៏បានច្នៃម៉ូតដោយ អ្នកច្នៃម៉ូតតែមួយគ្នានេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែឈុតEvening gown ដែលត្រៀមនេះ គ្រាន់តែទម្លាយរូបរាងមក មហាជនមិនតិចនាក់ទេ ហាក់ចាប់អារម្មណ៍ជាខ្លាំង ដោយឈុតនេះ ពិតជាស្រស់ស្អាត មិនចាញ់ឈុតដែល បវរកញ្ញាចក្រវាឡកម្ពុជា បានបង្ហាញលើឆាកប៉ុន្មានឡើយ ដោយឈុតទាំងពីរនេះ ទាក់ទាញនិងត្រូវបាន កោតសរសើរថា ពិតជាសាកសមខ្លាំង សម្រាប់តំណាងប្រទេសកម្ពុជា លើឆាកអន្តរជាតិពិតមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]