ភ្នំពេញ៖ តារាជើងចាស់ពោរពេញដោយទេពកោសល្យ និងសមត្ថភាព យាយយ៉យ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនគ្រប់ស្រទាប់បានសើចសប្បាយក្អាកក្អាយ តាមរយៈពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង។ ជាពិសេស តារាជើងចាស់រូបនេះអាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ទាក់ចិត្តឲ្យទស្សនិកជនជាច្រើនចូលចិត្តស្ដាប់ផងដែរ។
មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការងារសិល្បៈរបស់ យាយយ៉យ នាពេលបច្ចុប្បន្នវិញ គេសង្កេតឃើញតារាកំប្លែងរូបនេះមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់សឹងតែគ្មានពេលទំនេរ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន គេដឹងផងដែរថា តារារូបនេះក៏មានតួនាទីក្នុងជួររាជការទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើទោះបី យាយយ៉យ វ័យកាន់តែជ្រេទៅមុខក៏ពិតមែន តែបើមើលទៅលើសាច់ឈាមពិតជារឹងមាំស្វាហាប់ខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិិធីម្ដងៗ តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]