រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែងជើងចាស់ យាយយ៉យ ជាតារាកំប្លែងដៃគូច្រៀងអាយ៉ៃជាមួយ លោកគ្រូ ព្រហ្ម ម៉ាញ ដែលធ្លាប់ធ្វើឲ្យ គេឯងទប់សំណើចមិនបាន ជាមួយនឹងទេពកោសល្យកំប្លែងស្ងួត របស់តារាកំប្លែងស្រីជើងចាស់រូបនេះ ជាហេតុធ្វើឲ្យ គាត់នៅតែមានប្រជាប្រិយរហូតមកដល់ពេលនេះ។
ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែង យាយយ៉យ ធ្វើឲ្យមហាជន និងគណៈកម្មការភ្ញាក់អារម្មណ៍ព្រឺត ក្រោយតារាស្រីរូបនេះ បង្ហាញមុខក្នុងការប្រកួតចម្រៀង Cambodia Idol ប្រណាំងប្រជែងជាមួយក្មេងៗនឹងគេដែរ តែយ៉ាងណាមិញ ធ្លាប់តែស្តាប់ការច្រៀងអាយ៉ៃ ពេលមកបកស្រាយចម្រៀងវិញ យាយយ៉យ ធ្វើឲ្យទស្សនិកជនចំហមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ គណៈកម្មការទាំង៤ ក៏បានឆ្លើយ Yes ហើយនៅមាន បងប្អូនជាច្រើននាក់ បញ្ចេញមតិសរសើរតារាកំប្លែងជើងចាស់រូបនេះ យ៉ាងច្រើន ជាមួយទឹកដមក្រអួនក្រអៅធ្វើឲ្យគេឯងស្តាប់ហើយ លន្លង់លន្លោចតាមគ្រប់ៗគ្នាតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]