ភ្នំពេញ៖ បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលពោរពេញដោយស្នាមញញឹម។ លើសពីនេះទៅទៀត ក្រោយមានកូនប្រុសម្នាក់រួចមក ជីវិតគ្រួសាររបស់នាងកាន់តែមានក្ដីសុខជាមុនទ្វេដង បើតាមការសង្កេតឃើញកន្លងមក។ បើក្រឡេកមកមើលកូនប្រុសតារារូបនេះ ឃើញថាកាន់តែធំធាត់ជាងមុន ចំណែកឯមុខមាត់វិញគួរឲ្យក្នាញ់ ហើយស្អាត ឃ្យូតទៀតផង។
លើសពីនេះទៅទៀត គេឧស្សាហ៍ឃើញអ្នកម្ដាយសម័យថ្មីរូបនេះបង្ហោះរូបភាពកូនប្រុសលើបណ្ដាញសង្គមច្រើនជាងផុសរូបខ្លួនឯង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ អ្នកនាង នៅ សូនីតា បានចាប់ផ្ដើមបង្រៀនកូនឲ្យចេះកាន់ប៊ិចសៀវភៅ និងចេះស្គាល់តួអក្សរ ទោះពេលនេះកូននាងនៅក្មេងខ្ចី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង នៅ សូនីតា បានបង្ហោះវីដេអូកូនប្រុស ដែលកំពុងរៀនរៀបពាក្យអង់គ្លេស តួអងក្សរABC ហើយកូនប្រុសនាងបានរៀបអក្សរAដល់Z បានយ៉ាងត្រឹមត្រូវ ខណៈទើបតែមានអាយុ២ខួបប៉ុណ្ណោះ។ម្យ៉ាងវិញទៀត ក្មេងប្រុសរូបនេះ ពិតជាស្គាល់តួអក្សរបានយ៉ាងច្បាស់ ដែលមើលទៅមានភាពឆ្លាតវ័យតាំងតែពីក្មេងយ៉ាងគួរឲ្យសរសើរតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូដែលតារាស្រីរូបនេះបង្ហោះរួច ពួកគេបានចូលទៅ Comment សរសើរកូនប្រុសនាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]