កម្សាន្ត៖ មហាជនប្រាកដជាបានស្គាលរួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។  

យ៉ាងណាមិញ បើងាកទៅមើលជីវិតក្រោយមានស្វាមី មានកូនរួច ឃើញថាតារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានក្ដីសុខ កាន់តែខ្លាំង ដោយមានស្វាមីផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅ និងជាមេគ្រួសារដ៏ល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណា ក៏ឆ្លៀតពេលមកជួយមើលថែទាំកូនជំនួសនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះត្រូវជាថ្ងៃកំណើតរបស់ស្វាមីអ្នកនាងផងដែរ ក្នុងនោះ កំពូលតារាចម្រៀងរូបនេះក្នុងដំណើរកម្សាន្តទៅកាន់ខាងសមុទ្រ ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី មិនចាញ់គូស្នេហ៍កម្លោះក្រមុំប៉ុន្មានឡើយ បើទោះមានកូនមួយហើយក៏ដោយ ។

ហើយរូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញថា នាងជាមួយស្វាមីពិតជាស្រលាញ់គ្នាកាន់តែខ្លាំង ជាពិសេស មើលទៅពិតជារ៉ូមែនទិកតែម្ដង។ ដោយអ្នកទាំងពីរបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងផ្ដល់ស្នាមញញឹមចំពោះគ្នា ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរមិនស្ទើរឡើយ មិនតែប៉ុណ្ណោះភរិយារូបនេះក៏បានសបង្ហោះសារជូនពរស្វាមីយ៉ាងផ្អែមល្ហែមបែបនេះថា៖

សារ ឱក សុគន្ធកញ្ញា

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា