កម្សាន្ត៖ បើនិយាយដល់ កំពូលតារាចម្រៀងស្រី  ឱក សុគន្ធកញ្ញា   ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។   

លើសពីនេះ ក្រៅពីមានទេពកោសល្យសិល្បៈយ៉ាងសម្បូរបែបហើយនោះ ឱក សុគន្ធកញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតមិនណយដែរ ខណៈសព្វថ្ងៃនេះ នាងមានវ័យកាន់តែដើរទៅមុខ ហើយថែមទាំងមានគ្រួសារ មានកូនមួយរួចទៅហើយក៏ដោយ ប៉ុន្តែការថែរក្សាសម្ផស្ស និងការលេងស្ទីលតែងខ្លួនរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្អាតខ្ញង់ៗមិនចាញ់កាលក្រមុំឡើយ ពិសេសគឺកាន់តែស៊ិចស៊ីជាងមុនផ្ទាល់តែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ លើគណនីអ៊ីនស្តាក្រាមនិងហ្វេសប៊ុករបស់អ្នកនាងផ្ទាល់តែម្តង បានចែកចាយរូបភាព ជាច្រើនប៉ុស្តិ៍ ដែលបានលំហែកាយ យ៉ាងសប្បាយក្នុងឱកាសខួបកំណើតស្វាមី ជាមួយទិដ្ឋភាពឆ្នេរសមុទ្រ នៅពីក្រោយអាងហែលទឹក ហើយជាពិសេសនោះ អ្នកនាងក៏មិនភ្លេចដែរ ជាមួយ ការតែងខ្លួនស្អាតប្លែក ក្នុងឈុត​ប៊ី​គី​នីបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់ យ៉ាងមានភាពទំនុកចិត្ត ទោះបីជាតារារូបនេះ​មានកូនមួយហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា