រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនមួយចំនួន តែងនាំគ្នា លើកឡើងថា ប្រសិនបើជា ខ្លួនជាតារាល្បីឈ្មោះហើយនោះ ប្រសិនបើមាន ដៃគូជីវិតជា តារាដូចគ្នាថែមទៀតនោះ ក៏រឹងតែល្អ ស្វាមីក៏មានហ្វេន ភរិយាក៏មានហ្វេន ពេលចាប់ដៃគ្នា សំទុះនៃការគាំទ្រក៏កាន់តែខ្លាំង។
ផ្ទុយទៅវិញ តារាប្រុសល្បីឈ្មោះប៉ុន្មាននាក់នេះ បានរើសយក ភរិយាជាមនុស្សស្រីធម្មតា ជាអ្នកលក់អនឡាញ ដោយមិនខ្វាយខ្វល់ពីមុខមាត់ ចង់បានប្រជាប្រិយភាពឲ្យល្បីកាន់តែខ្លាំងឡើយ ប៉ុន្តែ ប្រសិនបើក្រឡេកទៅមើល ពីគ្រួសារតារាប្រុសទាំងនេះវិញ គឺមានក្តីសុខខ្លាំងណាស់ ម្នាក់ៗសុទ្ធតែមានកូនៗមែន តែក្តីស្រលាញ់រវាងស្វាមីភរិយា នៅតែផ្អែមល្អែមដូចពេលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើទោះបីភរិយា មានឈ្មោះជា អ្នកលក់អនឡាញក្តី តែងាកទៅមើលពី ជីវភាពវិញ គឺញាក់សាច់ មិនមែនជា អ្នកលក់អនឡាញធម្មតាៗឡើយ តែភរិយាតារាប្រុសប៉ុន្មានដួងនេះ គឺជោគជ័យខ្លាំងលើ ការរកស៊ីអនឡាញ កសាងគ្រួសារមានឲ្យមានអ្វីៗគ្រប់បែបយ៉ាង ផ្ទះស្កឹមស្កៃ ឡានទំនើប គឺមានសព្វគ្រប់តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង កែវ វាសនា
២. ពិធីករ ជា វណ្ណាវិទ្ធ
៣. តារាចម្រៀង នី រតនា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]