ភ្នំពេញ៖ បច្ចុប្បន្ន តារាសម្តែងស្រីដ៏ពេញនិយម កញ្ញា ដួង ម៉ានិច ទទួលបានជោគជ័យយ៉ាងខ្លាំង នៅលើវិថីសិល្បៈ ទន្ទឹមនឹងប្រជាប្រិយភាពដ៏ខ្លាំងក្លា ដែលកំពុងតែរីកដុះដាលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាមុខជំនួញរបស់តារារស្រី ក៏ជោគជ័យគួរឲ្យកត់សម្គាល់។

លើសពីនេះទៀតសោត តារាស្រីរូបនេះ ក៏តែងតែបង្ហោះរូបភាពថ្មីៗជានិច្ច ដែលបង្ហាញខ្លួនជាមួយនឹងស្ទីលតុបតែងខ្លួនប្លែកភ្នែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថែមទៀតហើយ និងទទួលបានការកោតសរសើរ ជារឿយៗពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត កញ្ញា ដួង ម៉ានិច បានធ្វើការចែកចាយរូបថតប៉ុន្មានសន្លឹក ជាមួយការតុងតែខ្លួន ឡើងដូចតុក្កតាតែម្តង ជាមួយការហាយឡាយកូរល័រថ្ពាល់ និងគូភ្នែកពណ៌ផ្កាឈូក អ្វីដែលចាប់អារម្មណ៍ជាងនេះ រូបរាងតូចច្រឡឹងរបស់តារាស្រីរូបនេះ ដែលសម និងស៊ីគ្នាខ្លាំងជាមួយនឹងរ៉ូបខ្លីរឹបរាង ឃើងចង្កេះមួយក្តាប់ បូករួមការពាក់សក់ពណ៌ទង់ដែងទៀតផង បានធ្វើឲ្យមានការទាក់ទាញថែមមួយកម្រិតទៀតផង។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រ ក៏ដូចជា មហាជន បាននាំគ្នាលាន់មាត់ សរសើរសម្រស់ និងរួមទាំងការតុបតែងខ្លួនរប​ស់ ដួង ម៉ានិច ជាមួយនឹងស្ទីលថ្មី និងប្លែកភ្នែករហូត មិនដែលឃើញជាន់គ្នានោះទេ ជាពិសេស រូបសម្រស់ដ៏ស្រស់សោភា នៅតែជាទីគយគន់ ក្នុងក្រសែភ្នែកអ្នកផងទាំងពួងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ដួង ម៉ានិច
ដួង ម៉ានិច
រូបភាពថ្មីរបស់ កញ្ញា ដួង ម៉ានិច
រូបភាពថ្មីរបស់ កញ្ញា ដួង ម៉ានិច
រូបភាពថ្មីរបស់ កញ្ញា ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច