ភ្នំពេញ៖ ជាការពិត ត្បិតថាពេលបច្ចុប្បន្ននេះ កំពូលតារាចម្រៀងស្រីដ៏មានឥទ្ធិពលប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នាងបានរៀបការសាងគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបានដដែល ឬអាចនៅបានថានៅតែល្បី មានអ្នកគាំទ្រកាន់តែច្រើនផងដែរ។

ដោយឡែក បើងាកមកចាប់អារម្មណ៍អំពីសម្រស់របស់ សុគន្ធកញ្ញា ពេលនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែតុបតែងខ្លួនស្រស់ស្អាត ទាក់ទាញចិត្តហ្វេនៗឃើញហើយសរសើរជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើងាកមកមើលរូបភាពដែលនាងទើបតែបង្ហោះលើបណ្ដាញសង្គមកាលពីថ្មីៗខាងក្រោមនេះ យើងឃើញថា រូបរាងរបស់ សុគន្ធកញ្ញា ពេលនេះកាន់តែស្រឡូន ស្បែកសម៉ត់រលោង ជាមួយការលេងម៉ូតសម្លៀកបំពាក់ដ៏លេចធ្លោថែមទៀតនោះ ទើបធ្វើឲ្យគ្រប់រូបភាពទាំងនេះ អាចបង្ហាញបានថា សម្រស់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតខ្លាំង បើទោះបីជាមានកូនមួយទៅហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា