ភ្នំពេញ៖ ពិតណាស់ កម្មវិធីប្រកួតសម្រស់បវរកញ្ញា នៅកម្ពុជា សព្វថ្ងៃនេះ កំពុងតែរីកសុះសាយខ្លាំង ក្នុងនោះ ការបញ្ជូនបេក្ខភាពទៅប្រកួតលើឆាកអន្តរជាតិ ក៏កាន់តែច្រើនឡើង ដែលជាការចូលរួមចំណែក មួយផ្នែកធ្វើឲ្យ ប្រទេសកម្ពុជា កាន់តែល្បីសោះសាយ និងត្រូវឆាកអន្តរជាតិស្គាល់ កាន់តែច្រើនឡើង។
ជាក់ស្ដែង កម្ពុជាក៏ទើបតែបានបញ្ចប់ការប្រកួតនិងបានរកឃើញបក្ខភាព កញ្ញា ជា ចារ៉ានី ក្លាយជាម្ចាស់ម្កុដ Miss Cambodia 2021 នឹងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីនេះ ក៏មានវត្តមានរៀមច្បងដែលជាម្ចាស់មកុដឆ្នាំមុនៗចូលរួមនិងបង្ហាញសម្រស់ដ៏ទាក់ទាញ ជាទីចាប់អារម្មណ៍របស់អ្នកទស្សនារៀងៗខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកទៅមើល កញ្ញា សារីតា ដែលម្ចាស់ជ័យលាភី Miss Universe ឆ្នាំ២០២០វិញ ក៏មិនណយប៉ុន្មានឡើយ ដោយក្នុងនោះ មហាជនពិតជា ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងឈុតរបស់រូបនាង ក្នុងរាត្រីនោះ ជះភាពស្រស់ស្អាតតាំងពីក្បាលដល់ចុងជើង សឹងតែវ៉ាដាច់ម្ចាស់ជ័យលាភី អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺរ៉ូបដែល សារីតា បានស្លៀកនោះគឺប្រើពេលរចនាចេញឡើងត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]