រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបរួចមកហើយ នូវរឿងល្បីកក្រើកលើបណ្តាញសង្គម ពីទំនាក់ទំនងស្នេហាខុសវ័យ រវាង តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច ក្រោយពេល អ្នកទាំងពីរ កាន់តែស្អិតរមួតជាមួយគ្នា កាន់តែខ្លាំង។

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល តារាប្រុសវ័យក្មេងរូបនេះ រូបលោក​ ធ្លាប់បានបង្ហើបរួចមកហើយ ថាខ្លួនពិតជា គិតអ្វីលើសពីមិត្តជាមួយនឹង តារាស្រីរូបនេះមែន នោះគឺទំនាក់ទំនងស្នេហា ខណៈដែលអាយុអ្នកទាំងពីរ ស្ទើរតែខុសគ្នា ១ជួរទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើងាកទៅមើលពីអាយុវិញ តារាប្រុសស្រីមួយគូនេះ ពិតជា ខុសគ្នាឆ្ងាយមែន តែបើសម្លឹងមើលរូបរាងសម្បត្តិវិញ អ្នកទាំងពីរ ហាក់សាកសមគ្នាខ្លាំងណាស់ អាយុច្រើនក្តី តែបើមើលទៅ តារាស្រី ដួង ម៉ានិច វិញ នៅតែសាច់ចាំ ស្បែកភ្លឺរលោង មិនចាញ់ក្មេងស្រី១៨ឆ្នាំឡើយ។

ជាមួយគ្នានេះ បើមើលទៅ តារាប្រុសវ័យក្មេង បុត្រ វិញ នៅក្មេងខ្ចីខ្លាំងណាស់ មិនទាន់គ្រប់២០ឆ្នាំនៅឡើយទេ ផ្ទុយទៅវិញ បែរជា តុបតែងខ្លួនប្រៀបបាននឹង កំលោះចាស់ទៅវិញ ដោយគេឃើញរូបលោក ទុកពុកមាត់ និងពុកចង្ការ ស្លៀកពាក់តុបតែង បានសុភាពបុរសវ័យចំណាស់ជាខ្លាំង ដែលនេះជា ហេតុធ្វើឲ្យ មហាជនល្បីថា បុត្រ ធ្វើបែបនេះ គឺដើម្បីឲ្យពេញភ្នែកមហាជន ឲ្យមើលទៅសាកសមជាគូស្នេហ៍នឹង តារាស្រីរូបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាប្រុស ថៃ អតិជាតិបុត្រ
  តារាប្រុស ថៃ អតិជាតិបុត្រ
  តារាប្រុស ថៃ អតិជាតិបុត្រ
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច